Get Mystery Box with random crypto!

ក្រសាំងទាប - Peper elder, shining bush plant ក្រសាំងទាប៖ | ក្រសួងបរិស្ថាន Ministry of Environment

ក្រសាំងទាប - Peper elder, shining bush plant

ក្រសាំងទាប៖ មានឈ្មោះវិទ្យាសាស្ត្រ Peperomia pellucida (L.) Kunth ជារុក្ខជាតិ ដុះដោយឯកឯង ឬត្រូវបានគេដាំ ជាពិសេស ច្រើនដុះនៅ កន្លែងសើម និងមានម្លប់។ ប្រជាជនខ្មែរយើងប្រើប្រាស់សម្រាប់ជាបន្លែ និងឱសថ។

- លក្ខណៈជីវសាស្ត្រ៖ សំណាបដុះពន្លក ក្នុងរវាងពេលប្រហែល ១៥ថ្ងៃ ក្រោយពីការបណ្តុះ គ្រាប់ ហើយអាចលូតលាស់រហ័ស។ ស្លឹកមានជាតិ ប្រេងសំខាន់ (essential oil) ច្រើន។

- លក្ខណៈអេកូឡូស៊ី៖ ដុះនៅតាមទីជនបទ ស្រុកស្រែចម្ការ និងក្បែរផ្ទះ ជាពិសេសកន្លែង ដែលសើម និងមានម្លប់។

* ការប្រើប្រាស់៖
- ជាបន្លែ៖ ដើម និងស្លឹកខ្ចីៗ សម្រាប់យកធ្វើជា បន្លែឆា និងរបោយ។ ដើម និងស្លឹក ចាស់ៗ សម្រាប់ធ្វើជាចំណីគោ ក្របី។
- ជាឱសថ៖ រុក្ខជាតិនេះ គេបានប្រើជាឱសថ នៅពេលឈឺពោះ ឈឺក្បាល ឬឈឺសន្លាក់ ឆ្អឹង៕