Get Mystery Box with random crypto!

សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា, CUS

Logo saluran telegram cus_university — សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា, CUS
Logo saluran telegram cus_university — សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា, CUS
Alamat saluran: @cus_university
Kategori: Tidak terkategori
Bahasa: Bahasa Indonesia
Pelanggan: 5.10K

Ratings & Reviews

2.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

0

2 stars

0

1 stars

1


Pesan-pesan terbaru

2023-05-06 18:30:58
សេចក្តីជូនដំណឹង
ស្តីពីការឈប់សម្រាករបស់បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា គ្រប់ទីតាំង/សាខា ក្នុងឱកាសព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ។
ឈប់សម្រាកចំនួន ០១ថ្ងៃ គឺថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០២៣។
ចូលធ្វើការ បង្រៀន និងសិក្សាជាធម្មតាវិញ នៅថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០២៣។
.សូមអរគុណ!!!
1.6K views15:30
Buka / Bagaimana
2023-05-04 07:44:51
សេចក្តីជូនដំណឹង ស្តីពី ការឈប់សម្រាករបស់បុគ្គលិក គ្រូបង្រៀន និងនិស្សិត សាកលវិទ្យាល័យឯកទេស នៃកម្ពុជា ក្នុងឱកាសពិធីបុណ្យវិសាខបូជា ត្រូវបានឈប់សម្រាកចំនួន ០១ថ្ងៃគឺថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៣។
ចូលធ្វើការ បង្រៀន និងសិក្សាជាធម្មតាវិញ នៅថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០២៣។ សូមអរគុណ!!!
2.7K views04:44
Buka / Bagaimana
2023-05-04 07:40:14
សូមអនុមោទនា បុណ្យវិសាខបូជា
ព្រះអង្គទ្រង់ប្រសូត
ព្រះអង្គទ្រង់ត្រាស់ដឹង
ព្រះអង្គទ្រង់បរិនិព្វាន
3.6K views04:40
Buka / Bagaimana
2023-04-30 08:25:36
សេចក្តីជូនដំណឹង ស្តីពី ការឈប់សម្រាករបស់បុគ្គលិក គ្រូបង្រៀន និងនិស្សិត សាកលវិទ្យាល័យឯកទេស នៃកម្ពុជា ក្នុងឱកាសនៃទិវាពលកម្មអន្តរជាតិ ត្រូវបានឈប់សម្រាកចំនួន ០១ថ្ងៃគឺថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០២៣។
ចូលធ្វើការ បង្រៀន និងសិក្សាជាធម្មតាវិញ នៅថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០២៣។ សូមអរគុណ!!!
2.0K views05:25
Buka / Bagaimana
2023-04-27 14:14:22
គណៈប្រតិភូសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជាគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
=======
នៅរសៀលថ្ងៃទី២៦​ ខែមេសា ឆ្នាំ២០២៣ គណៈប្រតិភូសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជាដឹកនាំដោយឯកឧត្តមបណ្ឌិត​ ស្តើងសុខុម រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិចនិងហិរញ្ញវត្ថុ និងជាស្ថាបនិកសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជាបានអញ្ជើញដាក់កូរោនផ្កា គោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន ម្តាយបង្កើតរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ដែលបានទទួលមរណភាពកាលពីរសៀលថ្ងៃចន្ទទី២៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៩.០០នាទី ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។
ជាមួយនឹងពេលវេលាពោរពេញដោយសមាណទុក្ខ និងសេចក្តីសោកស្តាយ ជាពន់ពេកនេះ ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកនៃសាកលវិទ្យាល័យ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ព្រមទាំងសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
3.4K views11:14
Buka / Bagaimana
2023-04-25 14:09:52
សារលិខិតរំលែកមរណទុក្ខ
គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា, CUS មានសេចក្តីក្រៀមក្រំ និងសោកស្តាយយ៉ាងក្រៃលែង ក្រោយបានទទួលដំណឹងថា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន ត្រូវជាម្តាយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដែលបានទទួលមរណភាពនៅថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ១៩.០០ នាទីក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ។
,ក្នុងនាមគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា, CUS សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុសក្តិសិទ្ធិទាំងឡាយក្នុងលោក សូមឱ្យដួងវិញ្ញាណក្ឋន្ធរបស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន បានទៅដល់ទីឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
5.1K views11:09
Buka / Bagaimana
2023-04-19 11:04:29
សេចក្តីជូនដំណឹងស្តីពី ការបំពេញការងារ បង្រៀន រៀន និងសិក្សាស្រាវជ្រាវ របស់បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត គ្រប់ទីតាំង/សាខា របស់សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ក្នុងកំឡុងពេលព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ
9.6K views08:04
Buka / Bagaimana
2023-04-17 13:12:00
ឯកឧត្ដម​ ស្ដើង សុខុម និងលោកជំទាវ បរិច្ចាគថវិកា ២ពាន់ដុល្លារ ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣

http://fna.asia/182abea JOIN US
4.1K views10:12
Buka / Bagaimana
2023-04-14 08:14:03
. សួស្ដីឆ្នាំថ្មី
ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ទក្នុងលោក តាមថែរក្សា ប្រោះព្រំសព្វសាធុការ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេច ឯកឧត្ដម លោកជំទាវ អ្នកឧកញា លោកឧកញ្ញា លោក លោកស្រី សូមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមគោរពជូនពរពី ខ្ញុំបាទ ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភរិយា ស ឃុនដារ៉ា ព្រមទាំងបុត្រ
10.1K views05:14
Buka / Bagaimana
2023-04-12 10:45:22
សេចក្តីជូនដំណឹងស្តីពី ការឈប់សម្រាករបស់គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតគ្រប់ទីតាំងសាខាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី ១៣ - ១៧ ខែមេសា ឆ្នាំ ២០២៣។
ចូលបំពេញការងារ បង្រៀន និងរៀនធម្មតា ចាប់ពីថ្ងៃទី១៨ ខែមេសាឆ្នាំ២០២៣ តទៅ ។
4.5K views07:45
Buka / Bagaimana