Get Mystery Box with random crypto!

ឈួន​ ច័ន្ទធីតា​ - Jessi Yun Public Channel

Logo saluran telegram chhuonchanthidajessiyun — ឈួន​ ច័ន្ទធីតា​ - Jessi Yun Public Channel
Logo saluran telegram chhuonchanthidajessiyun — ឈួន​ ច័ន្ទធីតា​ - Jessi Yun Public Channel
Alamat saluran: @chhuonchanthidajessiyun
Kategori: Tidak terkategori
Bahasa: Bahasa Indonesia
Pelanggan: 9.52K
Deskripsi dari saluran

នេះគឺជាគ្រុប Telegram ផ្លូវការ​ និងជាសាធារណ:តែ១គត់របស់​ ឈួន​ ច័ន្ទធីតា​ -​ Jessi Yun។ ហេីយគ្រុបនេះបង្កេីតឡេីងក្នុងគោលបំណងដេីម្បីចែករំលែកពត៌មាន​អំពីសៀវភៅ​ ការសង្ខេបសៀវភៅ​ Reviewសៀវភៅ​ ចំណេះដឹងផ្សេងៗ​ និងវីដេអូទូទៅរបស់​ ឈួន​ ច័ន្ទធីតា​ - Jessi​ Yun។

Ratings & Reviews

3.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

0

2 stars

1

1 stars

0


Pesan-pesan terbaru

2023-05-18 14:16:11 រៀន​ > ធ្វេីការ​ > ដកពិសោធ​ > លំហែ​ > រៀន​ > ធ្វេីការ​ >​ដកពិសោធ​ > លំហែ...

"រៀន"​ ធ្វេីឱ្យយេីងដឹង​ យេីងចេះ​ យេីងមានជំនាញដេីម្បីអាចធ្វេីការងារបានល្អ​ ព្រមទាំងអាចដោះស្រាយបញ្ហាទាំងឡាយក្នុងជីវិត។

"ធ្វេីការ"​ ជាកាតព្វកិច្ចដែលយេីងត្រូវធ្វេីដេីម្បីគុណភាពជីវិតរបស់យេីង​ គ្រួសារ​ និងសង្គមជាតិយេីង។

"ដកពិសោធ"​ ប្រៀបដូចជាការក្រេបយកចំណេះដឹងថ្មីដោយការសាកល្បងដោយខ្លួនឯងផ្ទាល់​ ហេីយឱ្យតែវាស្ថិតក្នុងសកម្មភាពល្អ គឺវាបន្ថែមរសជាតិទៅដល់ជីវិតរបស់អ្នក។

"លំហែ"​ ជាការសាកថ្មឱ្យជីវិតរបស់អ្នក។ បេីថ្មនៅពេញ​ កុំបាច់សាកញឹកពេក តែបេីថ្មជិតអស់ហេីយ​ ត្រូវសាកបន្ថែមវិញ។

រៀន​ > ធ្វេីការ​ > ដកពិសោធ​ > លំហែ...

វដ្តជីវិត១នេះ​ នឹងធ្វេីឱ្យជីវិតអ្នកកាន់តែមានន័យ។
1.8K views11:16
Buka / Bagaimana
2023-05-16 06:30:39 សៀវភៅ៥ក្បាលនេះ​ ជាភាសាអង់គ្លេស​ តែងាយស្រួលអាន​ និងជួយដល់ការអភិវឌ្ឍខ្លួន​ ៖

1. The Mastery of Love - Don Miguel Ruiz​ (ការធ្វេីជាម្ចាស់នៃអារម្មណ៍ខ្លួនឯង)

2. The Shark and Gold fish - John Gordon (ការហ៊ានដេីរចេញពីតំបន់សុវត្ថិភាពទៅធ្វេីរឿងដែលខ្លួនមិនហ៊ានធ្វេី)

3. The five love languages - Gary Chapman​ (ភាសានៃក្តីស្រលាញ់សម្រាប់ទំនាក់ទំនងស្នេហា​ និងទូទៅ)

4. The little red book of selling - Jeffrey Gitomer​ (ការលក់ដ៏មានប្រសិទ្ធភាព​ និងសាមញ្ញ)

5. Eat that frog - Brian Tracy (ការប្តូរទម្លាប់ពន្យារពេល​ ចេះគ្រប់គ្រងពេលវេលា)
2.5K views03:30
Buka / Bagaimana
2023-05-09 15:01:43 សិក្សាពីផ្នត់គំនិតរីកចម្រេីនរបស់កីឡាករ​ កីឡាការនីខ្មែរទាំងនេះ


4.0K views12:01
Buka / Bagaimana
2023-05-04 14:20:47 សៀវភៅ១០ក្បាល​ ផ្លាស់ប្តូរខ្លួនឯង​ (ជាភាសាខ្មែរ)


4.3K views11:20
Buka / Bagaimana
2023-05-02 14:08:45 ១០ចំណុច​ ដែលប្រជាជនខ្មែរគួរធ្វេីក្នុងនាមជាម្ចាស់ផ្ទះ​ SEA Games 2023


4.7K views11:08
Buka / Bagaimana
2023-04-28 14:02:02
ខ្ញុំតែងបួងសួងសុំនូវរឿង៣យ៉ាង​ ៖

ទី១.​ សុំឱ្យខ្ញុំយល់ត្រូវ​

បេីខ្ញុំយល់ត្រូវ​ ខ្ញុំនឹងធ្វេីរឿងត្រឹមត្រូវ​ ហេីយខ្ញុំនឹងអាចជួយបង្ហាញផ្លូវដល់អ្នកផ្សេងទៀតឱ្យយល់ត្រូវ តែបេីខ្ញុំយល់ខុស​ ខ្ញុំនឹងធ្វេីរឿងខុស​ ហេីយខ្ញុំនឹងអាចនាំផ្លូវខុសដល់អ្នកមិនដឹងអីដទៃទៀត។

ទី២.​ សុំឱ្យមនុស្សគ្រប់រូបយល់ត្រូវ

ដរាបណាមនុស្សគ្រប់រូបយល់ត្រូវ​ សន្តិភាពនឹងកេីតមាន។ មនុស្សនឹងស្គាល់អ្វីដែលជាការពិត​ អាចថ្លឹងថ្លែងពីសច្ចធម៌​ គុណធម៌​ មេត្តាធម៌។ មនុស្សគ្រប់រូបនឹងប្រកបទៅដោយសីល​ ស្គាល់ខុសស្គាល់ត្រូវ​ ស្គាល់ល្អស្គាល់អាក្រក់​ ហេីយពិភពលោកនឹងពោរពេញទៅដោយក្តីស្រលាញ់។

ទី៣.​ សុំឱ្យសព្វសត្វទាំងឡាុយបានសុខ​ រួចផុតពីទុក្ខ។

សូមឱ្យគ្រោះភ័យទាំងឡាយដែលបង្កដោយមនុស្ស​ឬសត្វ ត្រូវបានអាក់ខានទៅវិញដោយកម្លាំងនៃសេចក្តីមេត្តា​! សូមឱ្យបញ្ហាដែលបង្កឡេីងដោយធម្មជាតិ​ឬអ្វីផ្សេង ចៀសឆ្ងាយពីជីវិតមនុស្សសត្វទាំងឡាយ។ សូមឱ្យសព្វសត្វទាំងអស់បានសុខ​ រួចផុតពីទុក្ខ!
4.4K views11:02
Buka / Bagaimana
2023-04-26 14:03:06 ទម្លាប់ល្អ​ ១៥យ៉ាង​ របស់ជនជាតិជប៉ុន​ ដែលយេីងគួរសិក្សា


4.0K views11:03
Buka / Bagaimana
2023-04-24 16:26:15 ជូនចំពោះអ្នកដែលតែងតែខ្លាចចិត្តគេពេក!

ចូរមានភាពក្លាហានក្នុងការនិយាយថា​ "ទេ"​ ចំពោះអ្វីដែលអ្នកមិនចង់ធ្វេី​ និងអ្វីដែលអ្នកមិនចង់ទទួល។

បដិសេធចុះ​ បេីវាមិនល្អ
បដិសេធចុះ​ បេីវាមិនត្រឹមត្រូវ
បដិសេធចុះ​ បេីអ្នកមិនពេញចិត្ត
បដិសេធចុះ​ បេីវាគ្មានភាពច្បាស់លាស់

មិនមែនគ្រប់ការយល់ព្រមទាំងអស់សុទ្ធតែនាំមកនូវលទ្ធផលល្អទេ។

បេីវាមិនល្អចំពោះអ្នក ឬអ្នកជុំវិញខ្លួនអ្នកទេ​ ចូរមានភាពក្លាហានក្នុងការបដិសេធនឹងវា!

ហ៊ានបដិសេធ!

...

*ដកស្រង់ពី​សៀវភៅ​ ៖​ #រស់ជាខ្លួនឯង​ (រស់ឱ្យអស់ពីសក្តានុពល)
4.4K views13:26
Buka / Bagaimana
2023-03-30 14:12:57 កុំ​ ៣យ៉ាង​ ៖

១.​ កុំ"មាន"ដោយសារសំបក
២.​ កុំ"ល្អ"ដោយសារសំដែង
៣.​ កុំ"ល្បី"ដោយសាររឿងអាស្រូវ
5.7K views11:12
Buka / Bagaimana
2023-03-22 07:37:15 កូនម្តាយ​ បេីកេីតនៅស្រុកខ្មែរ​ កូនអាចចេះនិយាយភាសាបរទេសបានយ៉ាងស្ទាត់ជំនាញ​ វាជារឿង១ដ៏គួរជាទីមោទកភាព​ ប៉ុន្តែ​បេីស្របពេលជាមួយគ្នានោះ​ កូនមិនចេះនិយាយភាសារខ្មែរស្ទាត់ទេ​ នោះវាជារឿង១ដ៏គួរឱ្យអាម៉ាស់!

ចូរកូនរៀនភាសាអ្វីក៏រៀនចុះ​ តែកូនដាច់ខាតមិនត្រូវភ្លេចភាសាកំណេីត​ដែលជាភាសានៃជាតិរបស់កូនឡេីយ!

កូនត្រូវដឹងថា​ គ្មានជាតិសាសន៍ឯណាប្រេីប្រាស់ភាសាខ្មែរ​ ក្រៅពីជនជាតិខ្មែរនោះឡេីយ​ ហេីយបេីសូម្បីតែខ្មែរក៏មិនចេះប្រេីប្រាស់ភាសាខ្លួនឯងច្បាស់ដែរនោះ​ តេីភាសារបស់យេីងនឹងធ្លាក់ទៅដល់ណា?

ចងចាំណាកូន​ "វប្បធម៌រលត់ជាតិរលាយ​ វប្បធម៌ពណ្ណរាយ​ជាតិថ្កេីងថ្កាន"​។

វប្បធម៌របស់យេីង​ គឺយេីងជាអ្នកថែរក្សា...

#បណ្តាំមាតា
6.5K views04:37
Buka / Bagaimana