Get Mystery Box with random crypto!

TakhmaoTimes

Logo saluran telegram takhmaotimespost — TakhmaoTimes T
Logo saluran telegram takhmaotimespost — TakhmaoTimes
Alamat saluran: @takhmaotimespost
Kategori: Berita
Bahasa: Bahasa Indonesia
Pelanggan: 10.81K
Deskripsi dari saluran

ភាពល្បីមិនអមតះសច្ចៈទើបគង់វង្ស

Ratings & Reviews

2.33

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

0

3 stars

1

2 stars

2

1 stars

0


Pesan-pesan terbaru

2023-06-12 16:29:37
ព័ត៌មានបឋម : ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តដោយម៉ូតូធ្វើដំណើរក្នុងល្បឿនលឿនបុកពីក្រៅរថយន្តបណ្ដាលឲ្យរងរបួសយ៉ាងទម្ងន់។ត្រូវការឡានពេទ្យជាបន្ទាន់នៅចំណុច ផ្លូវ 60 ម៉ែត្របទមកខាងព្រែកហូរ ម៉ោង 8 និង 25 នាទីថ្ងៃទី 12 ខែមិថុនាឆ្នាំ 2023
1.7K views13:29
Buka / Bagaimana
2023-06-12 15:21:04
រាជរដ្ឋាភិបាលបានប្រកាសផ្តល់របបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសស្ត្រីបម្រើការនៅរង្គសាល ឌីស្កូ ខារ៉ាអូខេ បៀរហ្គាឌិន កន្លែងម៉ាស្សា និងស្ប៉ា។
រដ្ឋាភិបាលសម្រេចផ្តល់របបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលនេះ ដោយមានការគិតគូរសុខុមាលភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប ក្រោមគោលនយោបាយ «មិនបោះបង់ពលរដ្ឋណាម្នាក់» ឡើយ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវអន្តរាគមន៍គាំពារសង្គមនានា ដើម្បីធានាឱ្យបាននូវសន្តិសុខប្រាក់ចំណូល កាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅកាត់បន្ថយ និងទប់ស្កាត់ការធ្លាក់ចុះក្នុងភាពក្រីក្រជាអតិបរមា ជូនប្រជាជនគ្រប់រូប។នាយករដ្ឋមន្ត្រីបានអំពាវនាវដល់និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ក្នុងវិស័យសេវាកម្សាន្ត ទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវរៀបចំបញ្ជីឈ្មោះបុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងសហគ្រាស គ្រឹះស្ថានរបស់ខ្លួន ដើម្បីបញ្ជូនទៅរដ្ឋបាលរាជធានី-ខេត្ត ឬក្រុង ស្រុក ខណ្ឌ ដើម្បីផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវ មុននឹងស្នើទៅបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដើម្បីចុះបញ្ជីឱ្យពួកគាត់អាចទៅទទួលយកអត្ថប្រយោជន៍ក្រោមកញ្ចប់មូលនិធិសមធម៌សុខាភិបាល នៅតាមមូលដ្ឋាន សុខាភិបាលសាធារណៈ នៅទូទាំងប្រទេស ដោយឥតបង់ថ្លៃ។ក្នុងពិធីជួបសំណេះសំណាលកម្មករជិត ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីកម្ពុជាបានស្នើឱ្យពលរដ្ឋកុំរើសអើងស្ត្រីដែលបម្រើការក្នុងសេវាកម្សាន្ត ខណៈសម្តេចតជោជំរុញឱ្យមានការបង្កើតប្រធានសមាគមការពារស្ត្រីដែលបម្រើការក្នុងវិស័យសេវាកម្សាន្តនានានៅតាមបណ្តាខេត្ត ដោយឱ្យភរិយារបស់អភិបាលខេត្តនីមួយៗធ្វើជាប្រធានតែម្តង៕
2.0K viewsedited  12:21
Buka / Bagaimana
2023-06-12 06:44:33
ក្រសួងពាណិជ្ជកម្មបានប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ សម្រាប់អនុវត្តចាប់ពីថ្ងៃទី១១ដល់២០ ខែមិថុនា ឆ្នាំ២០២៣ ដែលប្រេងសាំងធម្មតាត្រូវលក់៤,២០០រៀល/លីត្រ និង៣,៩០០រៀល/លីត្រសម្រាប់ប្រេងម៉ាស៊ូត។
2.6K views03:44
Buka / Bagaimana
2023-06-12 05:52:11
Update ÷សមត្ថកិច្ចបានរកឃើញសពបុរសលង់ទឹកដោយសារជួយកូននៅខេត្តព្រះសីហនុហើយ សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពផង
2.8K views02:52
Buka / Bagaimana
2023-06-12 05:04:47
ក្រសួងសុខាភិបាលប្រកាសណែនាំវិធានការសុខាភិបាលបន្តសម្រាប់ការឆ្លើយតបវិបត្តិកូវីដ-១៩ និងការត្រៀមលក្ខណៈសម្រាប់បង្ការការផ្ទុះឡើងនូវជំងឺឆ្លងថ្មីៗ ដែលអាចកើតមាននាពេលខាងមុខ។
2.8K views02:04
Buka / Bagaimana
2023-06-11 16:32:17
គ្រោះ​ថ្នាក់​ ចរាចរ​មួយ កើត​ឡើង​នៅ ភូមិ​ចំពុះ​ក្អែក​ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បា​អំពៅ ភ្នំពេញ​
3.2K views13:32
Buka / Bagaimana
2023-06-11 02:05:09
ថ្ងៃនេះជាថ្ងៃឧបោសថសីល សូមអនុមោទនាទទួលបុណ្យ សូមជូនពរប្រិយមិត្តទាំងអស់ជួបតែសំណាងល្អ សុខភាពល្អ រកទទួលទានមានបាន ជោគជ័យគ្រប់ភារកិច្ច ជៀសឆ្ងាយពីជំងឺដង្កាត់នានា
3.2K views23:05
Buka / Bagaimana
2023-06-10 16:16:15
ម្ចាស់កសិដ្ឋានម្នាក់ដែលជាជនជាតិខ្មែរបានបង្កើតនូវការចិញ្ចឹមសត្វថ្មីគឺខ្យងឈើរី ខ្យងធុរេន និងខ្យងប័រ
#កសិដ្ឋាន៤០០
#AMS
3.2K views13:16
Buka / Bagaimana
2023-06-10 13:50:34
ចាប់ខ្លួនប្ដីប្រពន្ធជនជាតិចិន ម្ចាស់គ្លីនិកព្យាបាលជំងឺ ប៉ខាង យកសពអ្នកជំងឺជនជាតិកូរ៉េដែលស្លាប់ក្នុងគ្លីនិកខ្លួនរុំកន្ទេល បោះចោលនៅស្រុកកណ្ដាលស្ទឹង... ដោយ : INE
1.9K views10:50
Buka / Bagaimana
2023-06-10 09:47:37
ឃាតកម្មសម្លាប់ជនជាតិចិន ញាត់ក្នុងវ៉ាលីយកទៅបោះចោលត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបំបែកបានហើយ៖
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាល និងចង្អុលដឹកនាំបញ្ជាដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ សភាពរឿងហេតុនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៦៖០០នាទី មានប្រជាពលរដ្ឋ ដែលជាអ្នកនេសាទនៅតាមដងទន្លេសាប បានប្រទះឃើញ វ៉ាលី ពណ៌ខ្មៅ ចំនួន០២ នៅក្បែរមាត់ច្រាំងទន្លេសាប នឹងបានរ៉ូតវ៉ាលី ដើម្បីមើលក៏ប្រទះឃើញសាកសព មានក្លិនស្អុយ និងមានស្កុតរុំមុខជិត នៅចំណុច មាត់ច្រាំងទន្លេសាប ភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។
3.1K views06:47
Buka / Bagaimana