Get Mystery Box with random crypto!

ឱកាសជាអ្នកសង្កេតការណ៍ប្រឡងជ្រើសរើសគ្រូអនុវិទ្យាល័យ ========== | ឆេង សារី-Channel

ឱកាសជាអ្នកសង្កេតការណ៍ប្រឡងជ្រើសរើសគ្រូអនុវិទ្យាល័យ
==========

គណៈកម្មការរៀបចំការប្រឡងប្រជែងបានសម្រេចឱ្យសាធារណជនស្ម័គ្រចិត្តចំនួន ៥០នាក់ ដាក់ពាក្យស្នើសុំចូលរួមសង្កេតការណ៍ ដោយផ្ទាល់ក្នុងការប្រឡងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ដែលនឹងប្រព្រឹត្តទៅដូចខាង៖

- ថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
- ថ្ងៃទី៣ ដល់ថ្ងៃទី៥​ ខែឧសភា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
- ថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ និងថ្ងៃបន្តបន្ទាប់នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល។

សាធារណជនអាចដាក់ពាក្យតាមរយៈ QR Code ឬ Link https://forms.gle/bezzc7Lb1y9r31gR6 ចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ត្រឹមម៉ោង ១២.០០ថ្ងៃត្រង់។

សូមបញ្ជាក់៖ អ្នកដាក់ពាក្យចំនួន៥០ដាក់ដំបូងដែលបំពេញព័ត៌មានគ្រប់គ្រាន់ និងច្បាស់លាស់ នឹងត្រូវបានជ្រើសរើសធ្វើជាអ្នកសង្កេតការណ៍ជាសាធារណជន៕

#MoEYS